បណ្តាញពុករលួយតាមច្រកព្រំដែន តន់ហន់-ខេត្តកំពត៖ មន្ត្រីគយត្រូវបានមហាជនចោទថា “បើកដៃ–ប្រមូលលុយ” បំផ្លាញច្បាប់ ធ្វើឲ្យចំណូលថវិកាជាតិធ្លាក់ចុះ(ព័ត៌មានបឋម នៅមាន ត)

បណ្តាញពុករលួយតាមច្រកព្រំដែន តន់ហន់-ខេត្តកំពត៖ មន្ត្រីគយត្រូវបានមហាជនចោទថា “បើកដៃ–ប្រមូលលុយ” បំផ្លាញច្បាប់ ធ្វើឲ្យចំណូលថវិកាជាតិធ្លាក់ចុះ(ព័ត៌មានបឋម នៅមាន ត)

ខណៈពេលស្រុកទេសកំពុង មានសង្គ្រាមជាមួយចោរឈ្លានពានទឹកដី ជាឱកាសរបស់មន្ត្រីជើង១០ឆ្លៀតនាំគ្នា របៀបកន្ទេលធំបន្លំដេក នៅចូលទំនិញចូលបង់ពន្ធមិនគ្រប់ ដឹកលើសតោន ផ្លូវជាតិខូចខាត (មើលលើដាក់ក្រោម) ពី១ថ្ងៃទៅ១ថ្ងៃ ផឹកស៊ីរាំច្រៀង ប្រៀបបីដូចជាសត្វរៃអញ្ចឹងឯង។

យោងតាមការអះអាងពីប្រភព មន្ត្រីគយតូចតាច និងអ្នកពាក់ព័ន្ធនៅតំបន់ព្រំដែនខេត្តកំពត ច្រក តន់ហន់ លោក តែម សុទ្ធសុធី ប្រធានការិយាល័យគយ និងរដ្ឋាករ ត្រូវមហាជនចោទថា បានឃុបឃិតគ្នា ជាប្រព័ន្ធ បើកដៃឲ្យក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ របៀបកន្ទេលធំ បន្លំដេក ប្រើក្បាច់ចាស់ ដើម្បីផលប្រយោជន៍បុគ្គលខ្លួន និងអោយមន្ត្រីក្រោមឱវាទ ដែលមជ្ឃដ្ឋានទូទៅ គេស្គាល់ថា ជាមន្ត្រីគយដុះស្លែ យិនស៊ិន ឈ្មោះ គយ ដំ ជាអ្នកចាំប្រមូលនៅច្រក ទោះតិចតួចក៏មិនលើកលែងដែរ តាមច្រកទ្វេរភាគី តន់ហន់ យកច្រកទ្វាររបស់រដ្ឋ ធ្វើជារបរ សំរាប់បក្ខពួកខ្លួនទៅវិញ ឬជាមន្ត្រីស្រង់ដើម។

សកម្មភាពនេះ ត្រូវបានគេមើលឃើញថា មន្ត្រីរូបនេះបង្ហាញចរិតក្រអឺតក្រទម មិនខ្វល់ ថាអ្វីជាអ្វី! ដោយមិនខ្លាចច្បាប់ និងបំផ្លាញច្បាប់ ច្បាប់គឺអញ។

ប្រភពពីពលរដ្ឋ លើកឡើងថា សព្វថ្ងៃ ក្រោមការបញ្ជារបស់មេ ពួកគេ បានចាត់អោយមនុស្ស២នាក់ ១ឈ្មោះ ខា និងម្នាក់ទៀតឈ្មោះ តាយ ជាជនជាតិវៀតណាម អោយ ដើរកាក់ឡានដឹកទំនិញតាមផ្លូវ ឡានបន្លែ ផ្លែឈើ ឡានផ្សេង តាមដឹកតិចដឹកច្រើន យកលុយគ្មានលើកលែង។

ប្រភពបន្ថែមថា លោក តែម សុទ្ធសុធី រាល់ឈ្មួញតូចធំ មុននាំចូលទំនិញអ្វីមួយ ត្រូវឆ្លងកាត់លោកសិន រីឯ មន្ត្រីគយនៅច្រក ប្រាប់ថា លោកមិនហ៊ានសម្រេចទេ ។ ការប្រមូលលុយតាមអំពើចិត្តនេះ ត្រូវបានមជ្ឃដ្ឋានទូទៅអះអាងថា មានគោលបំណង “ស្រង់ដើម” និងចែកចាយផលប្រយោជន៍គ្នា បង្កើតជាបណ្តាញអំពើពុករលួយ ដែលធ្វើឲ្យច្បាប់គយ ក្លាយជាក្រដាសអត់តម្លៃ។

បើតាមច្បាប់ស្តីពីគយ និងរដ្ឋាករ និងច្បាប់ប្រឆាំងអំពើពុករលួយ ការបើកដៃឲ្យគេចពន្ធ ឬទទួលផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាបទល្មើសធ្ងន់ធ្ងរ ដែលអាចនាំឲ្យទទួលទោសទណ្ឌកម្មទាំងព្រហ្មទណ្ឌ និងវិន័យរដ្ឋបាល។ ទង្វើដែលមន្ត្រីគយកំពុងប្រព្រឹត្ត គឺផ្ទុយពីច្បាប់ មិនត្រឹមតែបំផ្លាញវិន័យស្ថាប័នគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យ រដ្ឋខាតបង់ចំណូលពន្ធយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

គូរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមករយ:ពេល៣ឆ្នាំជាងមុន លោកតែម សុទ្ធសុធី ត្រូវបានថ្នាក់លើ ផ្លាស់ប្តូរម្តងរួចមកហើយ ដោយសារប្រព្រិត្តខុស រួចក៏ដាក់អ្នកផ្សេងមកជំនួស តែមិនបានមួយចំអិនកំពឹសផង ឃើញមកកាន់តំណែងជាមេគយច្រកទ្វារទ្វេរភាគី តន់ហន់ដដែល តើដោយសារអ្វីទៅណ៎ បញ្ជាក់ថា មេ គយរូបនេះ គ្មាននរណាអាចប្តូរផ្លាស់ទៅកន្លែងណាបានឡើយ ដោយសារតែភាពអែបអប និងហោប៉ាវឡើងលើ របស់មន្ត្រីឡេមឡឺម និងគ្រាប់ល្ពៅមួយចំនួន។

មន្ត្រីគយម្នាក់ និងប្រភពព័ត៌មានក្នុងតំបន់ បានអំពាវនាវឲ្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់វិធានការស៊ើបអង្កេតដោយឯករាជ្យ និងតឹងរ៉ឹង ដើម្បីបញ្ចប់បណ្តាញពុករលួយទាំងនេះឲ្យបានទាន់ពេលវេលា។ ប្រភពបញ្ជាក់ថា ប្រសិនបើគ្មានការការពារ ឬបើកដៃពីមន្ត្រីថ្នាក់លើទេ សកម្មភាពបែបនេះមិនអាចដំណើរការបានឡើយ ហើយការបន្តមិនអើពើ គឺស្មើនឹងការអនុញ្ញាតឲ្យលុយជាតិហូរចេញតាមច្រកពុករលួយជារៀងរាល់ថ្ងៃ។

ព័ត៌មានដែលទាក់ទង