តំបន់ភ្នំជីសូ ខេត្តតាកែវ និងប្រែក្លាយជាតំបន់ទេសចរណ៍ ក្រោមគំរោងអភិវឌ្ឍន៍ និងវិនិយោគរបស់លោក ជា បូរិទ្ធ ក្រុមហ៊ុនលន់ដា មហានគរ
តាកែវ /កាលពីរសៀលថ្ងៃទី 26 ខែមករាឆ្នាំ 2026 វេលាម៉ោង 2.30នាទី ដែលមានទីតាំងស្ថិតនៅឃុំរវៀង និងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តម វុី សំណាង និង ដៃគូរអភិវឌ្ឍន៍ បានកែប្រែទីតាំងនៅប្រាសាទភ្នំជីសូរប៉ែកខាងកើត នៃជើងភ្នំ
អោយក្លាយទៅជាតំបន់កសិទេសចរណ៍ក្នុងតំបន់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ មកលេងកំសាន្តក្នុងការកាត់បន្ថយនូវអារម្មណ៍ស្ត្រេស និងបង្កើនការងារជូនបងប្អូនពលរដ្ឋក្នុងមូលដ្ឋាន។
ក៏ដូចជាការកាត់បន្ថយនៃភាពក្រីក្រឬក៏យកថវិកាទៅចាយនៅប្រទេសផ្សេងៗ ហើយម្យ៉ាងទៀតនោះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវងាយស្រួលមកកំសាន្ត។
ចំណែកឯលោកមន្ទីរពាក់ព័ន្ធជុំវិញខេត្តតាកែវទាំងអស់បានឯកភាពលើការអភិវឌ្ឍតំបន់ភ្នំជីសូរនេះផងដែរ។
ចំណែកឯ មន្ទីរវប្បធម៌ខេត្តក៏ ចង់ឃើញការអភិវឌ្ឍនេះពីព្រោះមិនទាន់ឃើញមានក្រុមហ៊ុនណាមកស្នើសុំការអភិវឌ្ឍលើទឹកដីនៃភ្នំជីសូរនេះនោះទេ ហើយការខិតខំប្រឹងប្រែងស្វែងរកក្រុមហ៊ុនក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តមអភិបាលខេត្ត គឺជាគំនិតដ៏ប្រពៃ ជាមន្ត្រីគិតគូរពីសុខទុក្ខពលរដ្ឋជាធំពិតៗ។
ហើយក្នុងនោះដែរ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងអភិវឌ្ឍន៍ បានចូលរួមស្ដាប់ការព្រមទាំងសាទរ នូវការណែនាំ ចង្អុលបង្ហាញលើការអភិវឌ្ឍន៍ទឹកដីបងប្អូនទាំងអស់គ្នា ប្រជាពលរដ្ឋ មានការសប្បាយរីករាយ ហើយសង្ឃឹមថាជីវភាពរបស់ពួកគាត់ និងប្រប្រសើរជាងនេះ។

