ឃាត់ខ្លួនមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ម្នាក់ ជាមួយវត្ថុតាងគ្រឿងញៀន១២កញ្ចប់
កណ្តាល ÷ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរ រក្សាទុកប្រើប្រាស់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយជាមួយវត្ថុតាងគ្រឿងញៀន ចំនួន១២កញ្ចប់ កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចផ្ទះខ្ទមរបស់ជនសង្ស័យ
ស្ថឹតនៅក្នុងភូមិបាក់ដាវលើ សង្កាត់ បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ធាននគរបាលក្រុងអរិយក្សត្រ
បានប្រាប់អោយដឹងថា ÷ ជនសង្ស័យមានឈ្មោះ វុធ ឈិត ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងទីតាំងកើតហេតុ
មុខរបរ លក់គ្រឿងញៀន (វិជ្ជមាននូវសារធាតុញៀន +) ។
វត្ថុតាងចាប់យក៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនសរុប ចំនួន១២ កញ្ចប់ (តូច១១កញ្ចប់ និងមធ្យម ០១កញ្ចប់)ទំងន់សរុប= ១,៣៤ ក្រាម , ទូរសព្ទចំនួន០២គ្រឿង, និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចបានបន្តទៀតថា÷
ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធថា នៅទីតាំងកើតហេតុខាងលើតែងតែមានសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ភ្លាមនោះកម្លាំងប៉ុស្តិ៍បាក់ដាវ បានដាក់កម្លាំងចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនព្រមទាំងត្រួតពិនិត្យរកឃើញ ថ្នាំញៀនចំនួន១២ កញ្ចប់និងសម្ភារ:វេចខ្ចប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ ថ្នាំញៀនទាំងនេះ ខ្លួនបានទិញ ពីមនុស្សម្នាក់មិនស្គាល់នៅភ្នំពេញ ក្នុងតំលៃ២០ម៉ឺនរៀលដើម្បីយកមករំលែកវិចខ្ចប់លក់បន្ត ដោយពឹងពាក់តាមរយ: ឈ្មោះ អាខ្មៅ (មិនស្គាល់ផ្ទះ) រស់នៅក្នុងក្រុងអរិយក្សត្រ អោយបញ្ជាទិញបានរួចហើយ គឺគេផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនមួយ ដោយដាក់លេខរបស់ជនសង្ស័យជាអ្នកទទួល រីឯលេខអ្នកផ្ញើរមកគឺខ្លួនមិនចាំទេ ដោយគេផ្លាស់ប្តូរលេខរហូត និងពេលទទួលបានអីវ៉ាន់ហើយ គឺខ្លួនតែងតែដុតសម្ភារ:វេចខ្ចប់ចោលព្រោះជាបញ្ជារបស់អ្នកលក់ថ្នាំនៅភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដើម្បី
ចាត់ការតាមនិតិវិធីផ្លូវច្បាប់បន្ត៕

