ត្រឹមតែជាគលានុប្បដ្ឋៈ(មន្ត្រីពេទ្យ)តើអាចក្លាយជា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្តីទី នៃស្រុកកំចាយមារ បានដោយរបៀបណា? តើតួនាទីបានមកពី ទេវតាប្រទាន!!! ឬក៏ទេវប្រាក់!
ត្រឹមតែជាគលានុប្បដ្ឋៈ(មន្ត្រីពេទ្យ)តើអាចក្លាយជា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្តីទី នៃស្រុកកំចាយមារ បានដោយរបៀបណា? តើតួនាទីបានមកពី ទេវតាប្រទាន!!! ឬក៏ទេវប្រាក់
ព្រៃវែង/កំចាយមារ/ ចេញផ្សាយ បឋមទី១
យោងតាមប្រភពមន្ត្រីការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ កំចាយមារបានប្រាប់ថា៖ ក្នុងតួនាទី ឬតំណែងជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្តីទី ឬប្រធាននិមួយៗ លុះត្រាណាបុគ្គលនោះមានសញ្ញាបត្រ័ វេជ្ជៈបណ្ឌិត និងមានបទពិសោធន៏ច្រើនឆ្នាំ កំរិតបច្ចេកទេសខ្ពស់ ទើបអាចក្លាយជា ប្រធានបាន តែបើត្រឹមជាមន្ត្រីពេទ្យ គលានុប្បដ្ឋៈ ឬពេទ្យបឋម និងមធ្យមមិនអាចក្លាយជា ប្រធានមន្ទីរពេទ្យស្រុកណាបានទេ ព្រោះហួសបច្ចេកទេស និងកំរិតសមត្ថភាព ដែលបុគ្គលនោះមាន។
ប្រភពបានបន្តថា ពេទ្យចាស់ដែលមានសមត្ថភាព គឺមិនត្រូវបានតែងតាំង បែជាទៅតែងតាំងអ្នកខាងក្រៅ ដែលមានតួនាទី ជាគលានុប្បដ្ឋៈស្រុកពាមជរ បច្ចុប្បន្នអោយក្លាយជាប្រធាន ស្តីទីស្រុកប្រតិបត្តិ កំចាយមារ និងត្រៀមឡើងជាប្រធាន ដូចនេះវាហាក់ដូចជាកំរិតបច្ចេកទេស ហួសគ្នាឆ្ងាយដាច់តែម្តង។
សំនួរចោទសួរថាៈ ចុះអ្នកមានសមត្ថភាពខាងស្រុកប្រតិបត្តិ កំចាយមារ មិចក៏មិនលើកទឹកចិត្តតែងតាំងមន្ត្រីក្នុងផ្ទះផង ចាំបាច់អីយក យកពីក្រៅពេទ្យថ្នាក់តូចមកធ្វើជា ប្រធានស្រុកប្រតិបត្តិ កំចាយមារ។ យើងអង្កេតឃើញថាៈ ក្នុងមួយរយៈឆ្នាំចុងក្រោយឆ្នាំ២០២៥ នឹងឆ្នាំ២០២៦នេះ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង គឺមានការដកដាក់ ប្រធានមន្ទីរពេទ្យ ប្រធានការិយាល័យ ផ្លាស់ប្តូរដោយមិនមានគោលការណ៏មូលដ្ឋាន។
លោកបន្តថាៈ កិច្ចការតែងតាំងមន្ត្រីមូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ គឺជាសិទ្ធរបស់ថ្នាក់ដឹកនាំ តែមុននិងតែងតាំងគឺគេប្រជុំគណៈកម្មការជ្រើសរើសសមត្ថភាពជាមុន បន្ទាប់មកជាការស្នើសុំរបស់ប្រធានមន្ទីរសុខាភិបាល ទៅអភិបាលខេត្ត ចេញសេចក្តីសម្រេច ឬដីការ។ ប្រភពសូមមិនបច្ចេញ ស្នើសុំអោយគណៈកម្មការតែងតាំង មេត្តាពិនិត្យឡើងវិញ មុននិងតែងតាំង។
ពាក់ពន្ធ័ នឹងការឡើងតួនាទីខាងលើ លោក ម៉េត រុទ្ធី ប្រធានស្តីទី លោក មិនបកស្រាយបានទេ ដោយឆ្លើយថាៈ បងមកពីខាងណាដែរ? ខ្ញុំអត់ដែលស្គាល់បងទេ ពួកខ្ញុំរវល់ណាស់បង បើបងចង់សួរនាំអី បងអាចមកកន្លែងខ្ញុំធ្វើការបាន។
ហើយរីឯលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខភិបាលខេត្តព្រៃវែង លោក មិនបានឆ្លើយតបទេ ដោយតេឡេក្រាមចូលមើលហើយ រួចលុបឆាត តេឡេក្រាមចោល ព្រមទាំងលុបរូបតាំងចោលថែមទៀត មិនមានការឆ្លើយតបអ្វីទាំងអស់។
អង្គភាពយើងខ្ញុំ រង់ចាំបកស្រាយនូវរាល់បញ្ហាខាងលើ រាល់ម៉ោងធ្វើការ៕ អត្ថបទ
ដោយ ប៉ាការ ស


