លោក ចាន់ តារា អភិបាល ក្រុងអរិយក្សត្រ បានចុះពិនិត្យការដ្ឋាន ជីកអាចម៍ដីនៅសង្កាត់បារុង ក្រោយពីពលរដ្ឋរាយការណ៍
នៅព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៦ លោក ចាន់ តារា អភិបាល ក្រុងអរិយក្សត្រ និងមន្ត្រីជំនាញការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុង បានចុះត្រួតពិនិត្យអាជីវកម្មជឺកបករណ្តៅដីចល័តមួយកន្លែងស្ថិតនៅភូមិខ្នោការសង្កាត់បារុងក្រុងអរិយក្សត្រដោយបានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ប៉ុស្តិ៍រដ្ឋបាល សង្កាត់បារុង។
ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា នៅថ្ងៃនេះក្រុមឡានដឹកដីបានផ្អាកដឹកជាបណ្ដោះអាសន្ន ដោយសារមានភ្លៀង។
ជាមួយគ្នានេះក្រុមការងារ បានធ្វើការសាកសួរដល់អាជ្ញាធរសង្កាត់បារុង និងក្រុមអាជីវកម្មដឹកដីចល័ត ក្រុមអាជីវកម្មបានបញ្ជាក់ប្រាប់ក្រុមការងារថា អាជីវកម្មជីកបករណ្ដៅដីចល័តមានលិខិតអនុញ្ញាតច្បាប់ជីកបកអាចម៍ដីចល័ត ពីសាលាក្រុងហើយអាចម៍ដីយកមកចាក់ធ្វើផ្លូវនៅសង្កាត់បារុង ឃើញថាពុំមានបញ្ហាផលប៉ះពាល់ដល់ភូមិនិងសង្កាត់បារុងទេដោយសាររយៈពេលនេះ គឺកំពុងតែធ្វើការអភិវឌ្ឍន៏ផ្លូវ និងមួយចំនួនទៀតដឹក មកធ្វើផ្លូវនៅភូមិស្វាយមាស ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
និងមានមានបញ្ហាបន្តិចបន្តួច។
ជាមួយគ្នានេះក្រុមការងារបានណែនាំឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីអនុវត្តតាមបទដ្ឋានបច្ចេកទេសរួមមាន:
១-ដឹកដីឆ្លងកាត់លើផ្លូវសាធារណៈត្រូវគ្របឲ្យបានត្រឹមត្រូវ។
២-ធ្វើការស្រោចទឹកជាប្រចាំ និងលាងសម្អាតផ្លូវនៅទីតាំងមួយចំនួនស្ថិតលើដងផ្លូវសាធារណះដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋចៀសវាងមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋជាយៈ
ថាហេតុ។
![]()
![]()
![]()
![]()
![]()
![]()
![]()

