លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះពិនិត្យវឌ្ឍនភាពការកសាងអង្គភាពនៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក ៦០៧
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះពិនិត្យវឌ្ឍនភាពការកសាងអង្គភាពនៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក ៦០៧
ខេត្តព្រៃវែង ៖ តាមការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលការកសាងអង្គភាពនៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក ៦០៧។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះ លោកស្នងការនគរបាលខេត្តក៏បានធ្វើការណែនាំដល់នគរបាលវរការពារព្រំដែនទាំងអស់ត្រូវពង្រឹងការងារជំនាញប្រចាំថ្ងៃ មានវត្តមានជាប់ជាប្រចាំ ថែទាំសម្ភារៈភស្តុភារផ្សេងៗរបស់អង្គភាពឱ្យល្អប្រសើរ និងត្រូវរក្សាបរិស្ថានអនាម័យក្នុងបរិវេណអង្គភាពឱ្យបានស្អាតបាតជាប់ជាប្រចាំ ៕

