ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ៤៧គ្រួសារ ក្នុងស្រុកបូរីជលសារ និងស្រុកត្រាំកក់

ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ៤៧គ្រួសារ ក្នុងស្រុកបូរីជលសារ និងស្រុកត្រាំកក់

(តាកែវ)៖ នាថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងមន្ត្រីអនុសាខា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារប្រជាពល រដ្ឋចាស់ជរា ទីទ័លក្រ និងគ្មានទីពឹង សរុបចំនួន ៤៧គ្រួសារ ក្នុងនោះស្ថិតក្នុងស្រុកបូរីជលសារ ចំនួន ៣៧គ្រួសារ និងស្រុកត្រាំកក់ ចំនួន ១០គ្រួសារ ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល លោកតែងតែយក ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាន ហើយមិនមានការជួយជ្រោមជ្រែងនោះឡើយ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ប្រេងឆា ១លីត្រ, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, នំ ១កញ្ចប់, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រម៉ា ១ និងថវិកាចំនួន ៥០,០០០ រៀល។

ក្នុងឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានអំណោយ ក៏បានសម្តែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និង ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ ដែលបានជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់បានទាន់ ពេលវេលា៕

ព័ត៌មានដែលទាក់ទង