ពលរដ្ឋរស់នៅក្នុងបុរី សេរីមង្គល ទួលក្រសាំងក្រុងតាខ្មៅ ស្នើសុំដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល មេត្តាជួយសម្រួលតំលៃទឹកអោយមានតំលៃសមរម្យ ដែលពួកគាត់អាចទទួលបាន
ខេត្តកណ្តាល ៖ ទោះបីមានការតវ៉ា តឹងសសៃ ក យ៉ាងណាក្តី រឿងតំលៃទឹកឡើងខ្ពស់ ពីពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងបុរី សេរីមង្គលទួលក្រសាំង ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ តំលៃទឹក នៅស្ថិតថ្លៃក្នុង១ម៉ែត្រគីបទឹក ១៨៥០៛ ទៅ ២៤០០៛ ដដែល ជាតំលៃខ្ពស់ហួសកំរិត ពលរដ្ឋមិនអាចទួលយកបាន នឹងសូមអោយខាងរដ្ឋាករស្វយ័តក្រុង រក្សានូវតំលៃណាមួយសមរម្យជូនពួកគាត់ ដោយក្តីអនុគ្រោះ។
ក្រោយពីការកោះហៅពលរដ្ឋក្នុងបុរី អោយទៅចូលស្តាប់
ការប្រជុំលើកឡើងពីការតំឡើងថ្លៃទឹក គឺបានត្រឹមតែស្តាប់ និងកំរិតតំលៃទឹកតែប៉ុណ្ណោះ ការតវ៉ារបស់ពលរដ្ឋគ្មានប្រសិទ្ធភាពឡើយ ហើយមកទល់ពេលនេះ រដ្ឋករទឹក ក៏បានផ្លាស់ប្តូរកុងទ័រទឹកចាស់ ដាក់កុងទ័រថ្មីចូលមួយចំនួន ពលរដ្ឋបានបន្តថា កុងទ័រថ្មី គឺដើរលឿនជាងកុងទ័រចាស់ នេះជាការលើឡើងរបស់ពួកគាត់ និងជាក្តីកង្វល់ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋមួយចំនួន នៅមិន ទាន់ បង់ថ្លៃទឹកនៅឡើយ ដោយហេតុនៃការឡើងថ្លៃ។
សូមបញ្ជាក់ផងដែរថា ដាក់សំលេងគាត់និយាយ
ពលរដ្ឋរស់នៅក្នុងបុរីភាគច្រើនជា កម្មករ អ្នករត់ផាស្សអាប់ និងជាមន្ត្រីចូលនិវត្តន៍ ប្រាក់ខែត្រឹមជា១លានរៀល ចំណាយសព្វបែបយ៉ាង បើទឹកមានតំលៃថ្លៃទៀត បានធ្វើអោយជីវភាពរបស់គាត់រស់ទាំងពិបាករស់ ដូចនេះ សូមអោយ ឯកឧត្ត គួចចំរើន អភិបាលខេត្តកណ្តាល និងរដ្ឋាករស្វ័យតក្រុង មេត្តាជួយសម្រួលនូវតំលៃទឹក អោយបានសមរម្យជូនពួកគាត់ ជាកម្មករ ក្រីក្រ នេះផង។
ពាក់ពន្ធ័ និងរឿងរ៉ាវខាងលើ លោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ បាប្រាប់តាមរយ: តេឡេក្រាមថា:
ដោយឡែក ការងារសម្របសម្រួលជាមួយរដ្ឋករទឹកស្អាត បានជួបពិភ្សាជាមួយឯកឧត្តម អភិបាលខេត្តហើយនិង រវាងតំណាងខាងបុរី កំពុងតែរកវិធីសាសស្ត្រ
ដើម្បីទទួលបាននូវប្រយោជន៍រៀងខ្លួន ហើយមកទល់ពេលនេះ ជាលទ្ធផល កំពុងតែសម្របសម្រួល។
ឯកឧត្តម អភិបាលខេត្ត លោកបានបញ្ជាក់ថា: លោក បានជួបខាង តំណាងរដ្ឋករស្វ័យ័តក្រុងភ្នំពេញ និងខាង បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីរួចហើយ គឺស្ថិតក្នុងការសម្របសម្រួល និងឈ្នះៗរៀងខ្លួន។
ចំណែក លោក យក់ សុធារិទ្ធ ប្រធានរដ្ឋបាលបុរី បានប្រាប់តាមរយ: តេឡក្រាមថា: ខាងបុរី សេរីមង្គល បានធ្វើការស្នើសុំរួចហើយ នាពេលកន្លងមក ទៅក្រសួងនិងរដ្ឋករទឹក អោយរក្សារតម្លៃទាបឡើងវិញ មិនបានថា ខាងបុរី មិនគិតគូរពីបញ្ហានេះទេ ហើយសង្ឃឹមថា ខាងក្រសួង និងរដ្ឋាករទឹករក្សារតម្លៃទឹកទាប ជូនពួកគាត់ប្រើប្រាស់៕

