ពលរដ្ឋរស់នៅក្នុងបុរី សេរីមង្គល ទួលក្រសាំងក្រុងតាខ្មៅ ស្នើសុំដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល សូមអោយរដ្ឋាករស្វ័យត័ក្រុងភ្នំពេញ រក្សាតំលៃទឹក ត្រឹម១ម៉ែត្រគីបទឹក៧២០៛
ខេត្តកណ្តាល៖ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងបុរី សេរីមង្គលទួលក្រសាំង ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ បាននាំគ្នាតវ៉ានូវតំលៃទឹកឡើងថ្លៃក្នុង១ម៉ែត្រគីបទឹក ១៨៥០៛ទៅ២៤០០៛ ពីមុន ត្រឹម៧២០៛ ជាតំលៃខ្ពស់ហួសកំរិត ពលរដ្ឋមិនអាចទួលយកបាន គឺឡើងតំលៃទ្វេរគុណ នឹងសូមអោយខាងរដ្ឋាករស្វយ័តក្រុង រក្សានូវតំលៃណាមួយសមរម្យជូនពួកគាត់។
កាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី លោក ឡុង ណារ៉ូ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ត្រីជំនាញក្រោមឱវាទជាច្រើនរូប ព្រមទាំង លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត និងលោក ឃឹម សំភា អភិបាលក្រុង ក្នុងនោះក៏មានការចូលរួមពី ខាងតំណាងសង្កាត់រការខ្ពស់ ព្រមទាំងរដ្ឋបាលរបស់ បុរីសេរីមង្គលផងដែរ។
ពលរដ្ឋបានចូលរួមក្នុងការតវ៉ានូវតំលៃទឹក បានលើក ឡើងថា ពេលទឹករដ្ឋ ត ចូលដំបូងពួកគាត់សប្បាយចិត្តណាស់ ដោយបានទឹក ស្អាត ល្អ ប្រើប្រាស់ មិនដូចជាពេលមុន ទឹកមានសភាពល្អក ក្រហម មិនមានអនាម័យ
ប្រយូរៗ កាន់ស្នឹមឡើងក្រមនូវសម្ភារ:ប្រើប្រាស់។
ពលរដ្ឋថា: ការ ត ចូល ២ខែដំបូង ទឹកមានតំលៃ ៧២០៛ តែក្រោយមក ខាងរដ្ឋាករទឹក បានកោះហៅពួកគាត់ មកប្រជុំ ជម្រាបជូនពីការឡើងថ្លៃទឹកឡើងទ្វេរដង ពួកគាត់លើកឡើងថា: ទឹកស្អាតល្អប្រើហើយ តែតំលៃវិញ គឺមិនសមមាត្រ មានតំលៃខ្ពស់ ពួកគាត់ពិបាកនិងទួលយកបាន ដោយហេតុថា ពួកគាត់ភាគច្រើនជា កម្មករ អ្នករត់ផាស្សអាប់ និងជាមន្ត្រីចូលនិវត្តន៍ ប្រាក់ខែត្រឹមជា១លានរៀល ចំណាយសព្វបែបយ៉ាង បើទឹកមានតំលៃថ្លៃទៀត បានធ្វើអោយជីវភាពរបស់គាត់រស់ទាំងពិបាករស់ ដូចនេះ សូមអោយ ឯកឧត្ត គួចចំរើន អភិបាលខេត្តកណ្តាល និងរដ្ឋាករស្វ័យតក្រុង មេត្តាជួយសម្រួលនូវតំលៃទឹក អោយបានសមរម្យជូនពួកគាត់ ជាកម្មករ ក្រីក្រ នេះផង។
ពាក់ពន្ធ័ និងរឿងរ៉ាវខាងលើ លោក ជិន សុវត្ថារ៉ា ប្រធានការិយាល័យ ចំណូលក្រុងតាខ្មៅ បានប្រាប់តាមរយ:ទូរសព្ទ័ថា តំលៃទឹក មិនអាចក្រោម១៨៥០៛បានទេ ព្រោះការចំណាយរបស់រដ្ឋាករទឹក បានខាតជារៀងរាល់ខែ ដូចនេះសូមពលរដ្ឋ ដែលរស់នៅក្នុងបុរី មេត្តាយោគយល់ ដល់ពួកគាត់វិញ។
ចំណែក លោក យក់ សុធារិទ្ធ ប្រធានរដ្ឋបាលបុរី បានប្រាប់តាមរយ: តេឡក្រាមថា: ខាងបុរី សេរីមង្គល បានធ្វើការស្នើសុំរួចហើយ នាពេលកន្លងមក ទៅក្រសួងនិងរដ្ឋករទឹក អោយរក្សារតម្លៃទាបឡើងវិញ មិនបានថា ខាងបុរី មិនគិតគូរពីបញ្ហានេះទេ ហើយសង្ឃឹមថា ខាងក្រសួង និងរដ្ឋាករទឹករក្សារតម្លៃទឹកទាប ជូនពួកគាត់ប្រើប្រាស់៕


