លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង
ព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង និងជូនសម្តេច ថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញអមព្រះរាជដំណើរ ក្នុងព្រះរាជពិធី “ រុក្ខទិវា ” ប្រារព្ធធ្វើនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកឧត្តមសេនីយ៍ទោ បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ថ្វាយព្រះករុណា៕
