យុវជន៥នាក់ ដោយមានស្រា ខ្វះសាច់ក្លែម បែកគំនិតទៅលួចទា១ក្បាល របស់អ្នកស្រុក តែត្រូវអស់លក្ខ័ ម្ចាស់ទា ចិត្តកំណាញ់ ប្តឹងសមត្ថកិច្ចចាប់ខ្លួន
(ទោសនេះ សូមត្រឹមអប់រំបានហើយ ព្រោះមិនមែនជាបទល្មើសមជ្ឃឹម)
ហេតុការណ៏នេះបានកើតឡើងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៣០នាទីយប់ ស្ថិតនៅចំណុច៖ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ដែលជាម្ចាស់ សត្វទា ឈ្មោះយិនសុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ០៥នាក់៖ មានឈ្មោះ
១-ឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះម៉ៅ វ័ន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះសុខសុផាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្មោះសុខបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៥-ឈ្មោះឃនរិទ្ធីចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
ក្រោយពីការឃាត់ខ្លួន សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យទាំង៥នាក់គ្មានសារធាតុញៀនក្នុងទឹកនោម(-) រីឯ វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាកHonda Beat សេរី២០២២ ពណ៌ស ស្លាកលេខភ្នំពេញ១JJ៤៨៧៦(របស់ជនសង្ស័យ)។
២-ម៉ូតូមួយគ្រឿងម៉ាកsuzuki nex សេរី២០១៩ ពណ៌សក្រហម ស្លាកលេខកំពង់ចាម១T៣៥០៦(របស់ជនសង្ស័យ)។
៣-សត្វទាងាប់មួយក្បាល(របស់ជនរងគ្រោះ)។
+អំពីអង្គហេតុ៖
មុនពេលកើតហេតុ មានក្រុមជនសង្ស័យ០៥នាក់បាននាំគ្នាអង្គុយផឹកស្រាបៀនៅខាងមុខហាងឡាយអិនភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។លុះមកដល់វេលាកើតហេតុខាងលើ ដោយអស់សាច់ក្លែមធ្វើអោយជនសង្ស័យទាំងប្រាំនាក់បែកគំនិតជិះម៉ូតូធ្វើសកម្មភាពដើររកសាច់ក្លែម លុះជិះម៉ូតូមកដល់ផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះយិនសុភាព ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក៏បាននាំគ្នាលួចទាបានមួយក្បាល ហើយនាំគ្នាជិះគេចខ្លួនក៏បានជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ស្វាយរលំធ្វើការឃាត់ខ្លួនតែម្តង។
-តាមការសាកសួរជនសង្ស័យទាំង០៥នាក់បានឆ្លើយថា ពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចសត្វទាមួយក្បាលរបស់ប្រជាពលរដ្ឋប្រាកដមែន។
-ករណីនេះខាងជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋស្នើសុំបញ្ជូនជនសង្ស័យទាំង៥នាក់ទៅតុលាការចាត់ការតាមនីតិវិធី។
-បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
