លោក ឧត្ដមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានជួប សំណេះសំណាល សួរសុខទុក្ខយោធិន និងប្រគល់សម្ភារ: ជូនសិក្ខាកាមរៀនបំប៉នជំនាញបន្ថែម

កណ្តាល ៖ លោក ឧត្ដមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ឯកសណ្ឋាន ប៉ៅអ៊ី បូកសម្ភារៈបរិក្ខារួមផ្សំមួយចំនួនទៀត ជូនសិក្ខាកាមវគ្គបំប៉នជំនាញសណ្តាប់ធ្នាប់ជួរទ័ព ទៅហ្វឹកហាត់បន្តទៀតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ដើម្បីត្រៀមលក្ខណៈចូលរួមឈរផែន ព្យុះហយាត្រា អបអរសាទរពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)។

ថ្លែងក្នុងពិធីនោះលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ជំនួសមុខឲ្យយោធិន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមដែលត្រូវចូលរួមហ្វឹកហាត់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឲ្យអស់ពីសមត្ថភាព និងត្រូវគោរពបទបញ្ជាផ្ទៃក្នុងវគ្គ មានវិន័យ មានសាមគ្គី ឯកភាពផ្ទៃក្នុងល្អនិងមានកិច្ចសហការជួយគ្នា៕ អត្ថបទ ប៉ាកា ស

ព័ត៌មានដែលទាក់ទង