ក្រុមពលរដ្ឋ នៅក្រុងអរិយក្សត្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបណ្តុំអង្គការសមាគមសង្គមស៊ីវិល គាំទ្រនូវអនុសាសន៏សម្តេចបឋធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ខេត្តកណ្តាល ក្រោយពីបានទទួលសាររបស់សម្តេចបឋធិបតី នាយករដ្ឋមន្ត្រី និងការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការយកទៅផ្សព្វផ្សាយ ដោយលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ដើម្បីអោយពលរដ្ឋជ្រូតជ្រាបនូវពួក ជនជ្រុលនិយម ដែលឆ្លៀតឱកាសប្រឌិតបំប៉ោងព័ត៌មាន វាយប្រហារមកលើរដ្ឋាភិបាល ហើយពួកយើងខ្ញុំទាំងគ្នាគាំំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃ ប៉ិនប្រប្រសព្វរបស់សម្តេចបឋរធិបតី ត្រឹមតែមួយរយៈនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺគ្រប់ហេដ្ឋារចនាសម្ពន្ធ័មានការរីកចំរើនយ៉ាងឆាប់រហ័ស។
យើងទាំងអស់គ្នាជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (Pass App) រត់ម៉ូតូឌុប ម្ចាស់អាជីវករ អ្នកលក់ដូរ កម្មករជាដើម សូមចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោស ចំពោះជនជ្រុលនិយមដែលឆ្លៀតឱកាសប្រឌិតបំប៉ោងព័ត៌មានវាយប្រហារមកលើរដ្ឋាភិបាល ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ ដោយមិនគិតពីសេចក្តីសុខរបស់ពលរដ្ឋអ្វីទាំងអស់៕


